WESTERN UNIVERSITY

Western University was founded as a university by a sub-decree 72 on 17 November 2003 by its owner, Mr. Te Laurent. Mr. Laurent also started the Western International School in the same year. In 2005 with the approval of the Ministry of Education, Youth and Sport, Western University branch was also established in Kompong Cham province. Mr. Laurent, is the Rector of Western University, is a graduate of Economic Science in Finance and Banking in University of Sorbonne, Paris, France.

The University is continually fortifying its executive setup and academic processes to enable it to Provide high quality education in support of the human resource developments that Cambodia needs to support its development. To this end, it has embarked on a program to further improve the quality of its teaching to reach international standards.

About Us

ជាបឋមសូមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យ កាលកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ប៉ុន្តែក៏សូមលើកទឹកចិត្តផងដែរដល់ក្មួយៗ ដែលមិនបាន ប្រឡងជាប់សូមកុំឲ្យអស់សង្ឃឹមក្នុងការសិក្សា ព្រោះក្មួយៗអាចចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាបានលើ គ្រប់មុខជំនាញដូចអ្នកជាប់ដែរ គឺសិក្សាថ្នាក់បរិញ្ញាបត្ររងហើយអាចផ្ទេរការសិក្សាបន្តយកបរិញ្ញាបត្រ បានដែរ។

សូមជម្រាបជូនដល់ក្មួយៗទាំងអស់ថា សាកលវិទ្យាល័យវេស្ទើន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយក្នុង វិស័យអប់រំដោយបានកំណត់យកគុណភាពបង្រៀន និងរៀន កម្មវិធីសិក្សា វិន័យ និងសេវាកម្ម ជាយុទ្ធសាស្រ្ត គោលចម្បងក្នុងការបណ្តុះបណ្តាល។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ក៏បានបញ្ចូលទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ដល់និស្សិតគ្រប់រូប។
ជាលទ្ធផលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននិស្សិតចុះឈ្មោះរៀននៅសាកលវិទ្យាល័យវេស្ទើន បន្តកើន ឡើងជាលំដាប់ ទោះបីចំនួននៃសិស្សប្រឡងជាប់បាក់ឌុបមានចំនួនថយចុះបន្ទាប់ពីកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡាក៏ដោយ។

និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ និងសកម្មភាពនានាដូចជា៖

១. ការចូលរួមផ្តល់យោបល់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងការបង្រៀនរបស់សាស្រ្តាចារ្យ២. ការចូលរួមក្នុងការរៀបចំកម្មវិធីនានាដូចជា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីជួយដល់សហគមន៍ និងកម្មវិធីផ្សេងៗទៀត

តាងនាមឲ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យវេស្ទើន យើងខ្ញុំសូមអរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ប្អូនៗ ក្មួយៗ ដែលបានជ្រើសរើសយកសាកលវិទ្យាល័យវេស្ទើន ដើម្បីចាប់យកជំនាញសម្រាប់អនាគត ហើយយើងខ្ញុំសន្យាថានឹងមិនឲ្យប្អូនៗ ក្មួយៗខកបំណងឡើយ។

សូមអរគុណ!

សូមស្វាគមន៍ប្អូនៗ និងក្មួយៗ

ជាបឋមសូមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យ កាលកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ប៉ុន្តែក៏សូមលើកទឹកចិត្តផងដែរដល់ក្មួយៗ ដែលមិនបាន ប្រឡងជាប់សូមកុំឲ្យអស់សង្ឃឹមក្នុងការសិក្សា ព្រោះក្មួយៗអាចចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាបានលើ គ្រប់មុខជំនាញដូចអ្នកជាប់ដែរ គឺសិក្សាថ្នាក់បរិញ្ញាបត្ររងហើយអាចផ្ទេរការសិក្សាបន្តយកបរិញ្ញាបត្រ បានដែរ។

សូមជម្រាបជូនដល់ក្មួយៗទាំងអស់ថា សាកលវិទ្យាល័យវេស្ទើន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយក្នុង វិស័យអប់រំដោយបានកំណត់យកគុណភាពបង្រៀន និងរៀន កម្មវិធីសិក្សា វិន័យ និងសេវាកម្ម ជាយុទ្ធសាស្រ្ត គោលចម្បងក្នុងការបណ្តុះបណ្តាល។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ក៏បានបញ្ចូលទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ដល់និស្សិតគ្រប់រូប។ ជាលទ្ធផលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននិស្សិតចុះឈ្មោះរៀននៅសាកលវិទ្យាល័យវេស្ទើន បន្តកើន ឡើងជាលំដាប់ ទោះបីចំនួននៃសិស្សប្រឡងជាប់បាក់ឌុបមានចំនួនថយចុះបន្ទាប់ពីកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡាក៏ដោយ។

និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ និងសកម្មភាពនានាដូចជា៖

១. ការចូលរួមផ្តល់យោបល់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងការបង្រៀនរបស់សាស្រ្តាចារ្យ
២. ការចូលរួមក្នុងការរៀបចំកម្មវិធីនានាដូចជា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីជួយដល់សហគមន៍ និងកម្មវិធីផ្សេងៗទៀត

តាងនាមឲ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យវេស្ទើន យើងខ្ញុំសូមអរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ប្អូនៗ ក្មួយៗ ដែលបានជ្រើសរើសយកសាកលវិទ្យាល័យវេស្ទើន ដើម្បីចាប់យកជំនាញសម្រាប់អនាគត ហើយយើងខ្ញុំសន្យាថានឹងមិនឲ្យប្អូនៗ ក្មួយៗខកបំណងឡើយ។

សូមអរគុណ!

Our Partners

សាកលវិទ្យាល័យវេស្ទើន បានចុះអនុសារណៈសហប្រតិបតិ្តការ និងមានគម្រោងជាមួយជាច្រើន ជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីៗនៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ីរួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណៈរដ្ឋកូរ៉េ ចិន សឹង្ហបូរី និងព្រះរាជាណាចក្រថៃឡង់ដ៍។

  • MOU with Kasem Budit University (Thailand)

    MOU with Kasem Budit University (Thailand)

  • MOU with Chiang Mai University (Thailand)

    MOU with Chiang Mai University (Thailand)

  • MOU with Yeungnam University (South of Korea)

    MOU with Yeungnam University (South of Korea)

  • MOU with Assumption University (Thailand)

    MOU with Assumption University (Thailand)

Vision

អភិវឌ្ឍន៍សាកលវិទ្យាល័យវេស្ទើន ដើម្បីអនាគតដ៏ល្អប្រសើរដល់និស្សិត សាស្រ្តាចារ្យ បុគ្គលិក និងប្រជាជន ដោយផ្តោតលើគុណភាពអប់រំ និង គុណធម៌ជាចម្បង ផ្សារភ្ជាប់អត្តសញ្ញាណនិងមនសិការជាតិ។

Business Vision

Mission

ដើម្បីឆ្ពោះទៅរកការអប់រំ និងបណ្តុះបណ្តាលដោយផ្តោតលើគុណភាពជា ចម្បង បេសកកម្មរបស់សាកលវិទ្យាល័យវេស្ទើនគឺ៖

  • រៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍ និងគ្រប់គ្រងលើដំណើរការអប់រំនិងបណ្តុះបណ្តាលឲ្យ មានប្រសិទ្ធភាព និងប្រសិទ្ធផលល្អ
  • រៀបចំកម្មវិធីសិក្សាអប់រំកម្រិតឧត្តមសិក្សា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងភាសា ស្របតាមស្តង់ដាអប់រំបណ្តុះបណ្តាលជាតិ និងអន្តរជាតិ តម្រូវ តាមទីផ្សារការងារ ដោយផ្សារភ្ជាប់គុណធម៌ អត្តសញ្ញាណជាតិ និងមនសិការជាតិ
  • រៀបចំផែនការ និងគោលការណ៍ក្នុងការជ្រើសរើសបុគ្គលិកអប់រំស្របតាមគុណ វុឌ្ឍិជាតិ មានបទពិសោធន៍ មានការបណ្តុះបណ្តាលច្បាស់លាស់ទៅតាមបទដ្ឋាន គតិយុត្តនានាប្រកបដោយក្រមសីលធម៌
  • រៀបចំផែនការ និងគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានសិក្សា ធនធានរូបវន្ត និងមានការគ្រប់គ្រងហ្មត់ចត់លើគោលការណ៍នានា និងវិន័យ
  • បណ្តុះបណ្តាល ផ្តល់អាហារូបករណ៍ សិក្សាស្រាវជ្រាវ និងសេវាកម្មមានលក្ខណៈ ល្អប្រសើរ។
Mission

Strategic Goals

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់សាកល វិទ្យាល័យវេស្ទើន យើងមានផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ប្រចាំឆ្នាំច្បាស់លាស់ក្នុងការបណ្តុះបណ្តាលនិស្សិតដោយផ្តោតលើគុណ ភាពជាចម្បង៖

  1. ធ្វើឲ្យកាន់តែប្រសើរឡើងលើគុណភាពបង្រៀន និងរៀន
  2. បណ្តុះបណ្តាលសមត្ថភាពសាស្រ្តាចារ្យ និងបុគ្គលិក ស្របតាមតម្រូវការ ទីផ្សារ និងបច្ចេកវិទ្យា។ ធានាគុណភាពបង្រៀន ដោយសាស្រ្តាចារ្យ កម្រិតបណ្ឌិត និងអនុបណ្ឌិតល្បីៗដែលមានបទពិសោធន៍និងជំនាញ ច្បាស់លាស់
  3. ធ្វើឲ្យកាន់តែប្រសើរឡើងលើសេវានិស្សិតដូចជា ការប្រឹក្សាយោបល់ អាជីពការងារ អាហារូបករណ៍ សុខភាព យុវជន និងសង្គម។ មានផ្នែកេសវានិស្សិត សម្រាប់ជួយនិស្សិតក្នុងការចុះអនុវត្តការងារនៅតាមក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស និងស្ថាប័ន រដ្ឋនានា និងមានកម្មវិធីផ្លាស់ប្តូរ ការសិក្សារបស់និស្សិតសាកលវិទ្យាល័យដៃគូអន្តរជាតិល្បីៗ
  4. ជំរុញការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតខ្ពស់។ មានន័យថាការសិក្សាផ្តោត លើមូលដ្ឋាននៃការស្រាវជ្រាវ និងការអនុវត្តន៍ជាក់ស្តែង
  5. ពង្រឹងការគ្រប់គ្រងអភិបាលកិច្ច និងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធ ផលល្អ
  6. បំពាក់នូវសម្ភារៈបរិក្ខារសិក្សាទំនើបៗ និងអគារសិក្សាស្របតាមបទដ្ឋាន អប់រំជាតិ និងអន្តរជាតិ។ គ្រប់បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ និង LCD ដើម្បីជំនួយក្នុងការបង្រៀន និងការរៀន
Goals3
Goals2
Goals1

Curriculum Development

Curri0

កម្មវិធីសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ត្រូវបានបង្កើតឡើងដើម្បីឆ្លើយ តបទៅនឹងតម្រូវការទីផ្សារសមាហរណកម្មអាស៊ាន និងទីផ្សារពិភពលោកទាំង មូល។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូអន្តរជាតិល្បីៗ រួមផ្សំជាមួយសាស្រ្តាចារ្យដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់បាន ជំរុញឲ្យកម្មវិធីសិក្សានៅសាកលវិទ្យាល័យវេស្ទើនមានគុណភាពខ្ពស់ស្រប តាមបទដ្ឋានជាតិ និងអន្តរជាតិ។

យើងបានត្រួតពិនិត្យ និងមានការកែប្រែនូវមុខវិជ្ជាមួយចំនួនដើម្បីបំពេញ តាមការវិវឌ្ឍន៍ក្នុងតម្រូវការទីផ្សារ និងបច្ចេកវិទ្យា។ និស្សិតដែលបានឆ្លងកាត់ ប្រព័ន្ធបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យវេស្ទើន មានសមត្ថភាព និង ជំនាញពិតប្រាកដហើយជាអាទិភាពក្នុងទីផ្សារការងារ។

Curri1
Curri2
Curr32

Management

Board of Directors, WESTERN UNIVERSITY

H.E TE LAURENT

Board of Directors, WESTERN UNIVERSITY
President

KIENG RATANA

President
Vice President, Finance and Administration

SAR SATYA

Vice President, Finance and Administration
 
Vice President, Graduate Studies and Research

TRY SOTHEARITH

Vice President, Graduate Studies and Research
Vice President, Academic Affairs

HEM BONARIN

Vice President, Academic Affairs
Vice President, Science, Engineering and Technology

TOUS SOPHOEUN

Vice President, Science, Engineering and Technology
Vice President, KampongCham Campus

HOK THAVUTH

Vice President, KampongCham Campus

Drop Us A Line

Please do not hesitate to drop any comments.

More-Info