ផ្នែកនេះត្រូវបានបង្កើតឡើងហើយមានមុខងារយ៉ាងសំខាន់ ក្នុងការសម្របសម្រួល កិច្ចការនិស្សិតដើម្បីបំពេញបន្ថែម និងពង្រឹងសមត្ថភាពនិស្សិតឲ្យ​ដល់កម្រិតខ្ពស់បំផុត។ គោលបំណងសំខាន់ៗរបស់ផ្នែកសេវានិស្សិតគឺ៖

  • ផ្តល់សេវាកម្មក្នុងការប្រឹក្សា និងពិគ្រោះយោបល់
  • ជួយរៀបចំ និងបំពេញបែបបទការងារផ្សេងៗ
  • រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជំនាញដល់និស្សិត
  • ធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន រោងចក្រ សណ្ឋាគារ សហគ្រាស និងស្ថាប័នរដ្ឋនានា ដើម្បីស្វែងរកការងារឲ្យនិស្សិត
  • រៀបចំកម្មវិធីបំប៉ន និងជួយដល់និស្សិតដែលរៀនខ្សោយតាមមុខវិជ្ជានីមួយៗ
  • រៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងកម្មវិធីចុះជួយសហគមន៍នានាដើម្បីឲ្យនិស្សិត បានសិក្សាស្វែងយល់បន្ថែមពីលើចំណេះដឹង និងការរួមចំណែកក្នុងទំនួលខុសត្រូវចំពោះសង្គម។
Std-affair1
Std-affair2

នៅពេលអ្នកបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យវេស្ទើន អ្នកនឹងមានអារម្មណ៍ ថាយើងជាគ្រួសារតែមួយ។ ពួកយើងបានជួយគ្នាទៅវិញទៅមក​​នៅពេលដែលពួក យើងជួបប្រទះនូវបញ្ហាអ្វីមួយដូចជា៖

  • ការខ្វះថវិកាក្នុងការសិក្សា ឬព្យាបាលជម្ងឺ
  • មានសេវាសុខភាព និងសង្គ្រេាះបឋម
  • ការស្វែងរកការងារធ្វើ ឬហាត់ការងារ។