ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន សាលាវេស្ទើនអន្តរជាតិ និងសាលាវេស្ទើនប៊្រីជ

ឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន សាលាវេស្ទើនអន្តរជាតិ និងសាលាវេស្ទើនប៊្រីជ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជួបប្រជុំជាមួយផ្នែកសិក្សាធិការ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធអប៉រំរបស់សាលា។ក្នុងជំនួបនេះផងដែរឯកឧត្តមបានសង្កត់ធ្ងន់ និងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំកម្មវិធីសិក្សារបស់ថ្នាក់កុមារតូចរហូតដល់ថ្នាក់ទី១២ ដែលជាថ្នាក់បណ្តុះកោសិកាគ្រាប់ពូជល្អ ហើយសាលាគឺជាថ្នាលនៃការអប់រំមួយ ឬដូចជាការអ្នក​សាប​ព្រោះគ្រាប់ធម្មជាតិ ដើម្បីឲ្យថ្ងៃក្រោយរុក្ខជាតិនោះដោះលូតលាស់ល្អ។ លើសពីនេះក្រៅពីកម្មវិធីសិក្សាជាតិ និងអន្តរជាតិរួចមក ឯកឧត្តម សំណូមពរឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវយក និងគិតគូរសុវត្ថិភាពកូនៗទាំងអស់ឲ្យបានខ្លាំង ព្រោះឪពុក និងម្តាយគេយកកូនមកដាក់សាលា គឺគេបានទុកចិត្តសាលាយើង ដូចជាផ្ទះរបស់គេរួចហើយ ទើបគេដឹកកូនគេមកផ្ញើ ហើយយើងក្រៅពីបង្រៀន ត្រូវគិតណាស់ ថាសុវត្ថិភាព និងអនាម័យកូនគេត្រូវបានរៀបចំបែបណា។

Date 22.12.2024

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន