ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ RAFFLES UNIVERSITY នៅប្រទេសម៉ាឡេស៊ី។

ដែលនៅក្នុងអនុស្សរណៈយោគយល់គ្នា (MOU) នេះ សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀម និងផ្ដល់កិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្លាស់ប្ដូរនិស្សិត និងកម្មវិធីដំណើរទស្សនៈកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំងពីរ ការចូលរួមសហការអភិវឌ្ឍលើកម្មវិធីសិក្សា ការចូលរួមសកម្មភាពបោះពុម្ភ និងស្រាវជ្រាវរួមគ្នាសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត) ការផ្លាស់ប្ដូរសម្ភារៈសិក្សា និងព័ត៌មានផ្សេងៗទៀតរវាងសាកលវិទ្យាល័យទាំងពីរ លើសពីនេះសាកលវិទ្យាល័យ INTI International University នឹងចូលរួមក្នុងសកម្មភាពសិក្សាមានដូចជា វគ្គសិក្សាជំនាញខ្លីៗ (Short Course) សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល (Vocational Training & Training) និងសន្និសីទសម្រាប់និស្សិតរបស់សាកលវិទ្យាល័យវេស្ទើន។

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន