ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន

Popup with Animation

បានជួបពិភាក្សាជាមួយសណ្ឋាគារ Fairfield by Marriott Phnom Penh ដើម្បីជជែកពិភាក្សាការងារ និងឱកាសធុរៈកិច្ចសម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេស្ទើន។ គោលបំណងនាពេលខាងមុខរបស់សាកលវិទ្យាល័យវេស្ទើន គឺការបញ្ចូននិស្សិតគ្រប់ជំនាញទាំងអស់បានចុះហាត់ការងារអំឡុងពេលសិក្សា ជាពិសេសគឺឱកាសការងារអំឡុងពេលរៀន និងក្រោយពេលបញ្ចប់ការសិក្សា។ គូសបញ្ជាក់ផងដែរថា៖ សាកលវិទ្យាល័យចង់មានដៃគូ ដើម្បីចងក្រងជាទីផ្សារ និងឱកាសការងារសម្រាប់និស្សិត ពោលគឺនិស្សិតមិនខ្វះការងារទេក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេស្ទើន។

Updated: 24.03.2025

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន