ភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន
ភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន...
ដំណឹងល្អមួយសម្រាប់និស្សិតថ្មីនៅសាកលវិទ្យាល័យ Western ចាប់ពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% នៅសាកលវិទ្យាល័យ Western នៅពេលដែលអ្នកប្រើប្រាស់ ABA Mobile ដើម្បីទូទាត់ប្រាក់ជាមួយ ABA KHQR! ឥឡូវនេះអ្នកអាចសិក្សានៅសាកលវិទ្យាល័យល្បីមួយបាន ខណៈពេលដែលសន្សំសំចៃការចំណាយមួយចំនួន!
ថ្មីជាមួយ ABA? អ្នកអាចទាញយកកម្មវិធី ABA Mobile ហើយបើកគណនីភ្លាមៗដោយមិនចាំបាច់មានឯកសារ ឬទៅសាខាឡើយ (តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណកម្ពុជា និងលេខទូរស័ព្ទដែលមានសុពលភាព) ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្សព្វផ្សាយនេះ។
រយៈពេលផ្សព្វផ្សាយ៖ ចាប់ពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 (រួមបញ្ចូលទាំងថ្ងៃទាំងពីរ រហូតដល់ថវិកាអស់)
យន្តការផ្សព្វផ្សាយ
អ្នកប្រើប្រាស់ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 15% លើថ្លៃសិក្សាសម្រាប់កម្មវិធីបរិញ្ញាបត្ររង និងបរិញ្ញាបត្រពីសាកលវិទ្យាល័យ Western នៅពេលបង់ប្រាក់ជាមួយ ABA KHQR ក្នុងអំឡុងពេលផ្សព្វផ្សាយ។
អ្នកប្រើប្រាស់ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 30% លើថ្លៃសិក្សាសម្រាប់កម្មវិធីអនុបណ្ឌិត និងបណ្ឌិតពីសាកលវិទ្យាល័យ Western នៅពេលបង់ប្រាក់ជាមួយ ABA KHQR ក្នុងអំឡុងពេលផ្សព្វផ្សាយ។
លក្ខខណ្ឌ
ការផ្សព្វផ្សាយនេះគឺផ្តាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile ដែលបង់ថ្លៃសិក្សាជាមួយ ABA KHQR នៅបញ្ជរ។ ការបញ្ចុះតម្លៃនេះមិនរាប់បញ្ចូលការចំណាយផ្សេងទៀតដូចជាថ្លៃរដ្ឋបាល ថ្លៃសម្ភារៈ កម្មវិធី អាហារ ការដឹកជញ្ជូន ឬការចំណាយផ្សេងៗទៀតឡើយ។
ការផ្សព្វផ្សាយនេះអនុវត្តចំពោះតែសិស្សថ្មីនៅសាកលវិទ្យាល័យ Western ប៉ុណ្ណោះ។ វានឹងត្រូវបានផ្តល់ជូនសិស្សថ្មីពេញមួយឆ្នាំសិក្សា។
ការផ្សព្វផ្សាយនេះមិនអាចប្រើជាមួយការផ្សព្វផ្សាយផ្សេងទៀតដែលផ្តល់ជូនដោយធនាគារ ABA និង/ឬសាកលវិទ្យាល័យ Western បានទេ។
ការផ្សព្វផ្សាយនេះគឺផ្អែកលើគោលការណ៍អ្នកណាមកមុនបានមុន ហើយដំណើរការតែលើថវិកាដែលបានកំណត់ប៉ុណ្ណោះ ដែលអាចបញ្ចប់មុនរយៈពេលផ្សព្វផ្សាយ។
ធនាគារ ABA និងសាកលវិទ្យាល័យ Western រក្សាសិទ្ធិតាមការសំរេចចិត្តរបស់ពួកគេក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ការផ្សព្វផ្សាយនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។ ការសម្រេចចិត្តរបស់ធនាគារ ABA និងសាកលវិទ្យាល័យ Western លើបញ្ហាណាមួយនឹងជាការសម្រេចចុងក្រោយ ហើយនឹងមិនមានការឆ្លើយតបណាមួយត្រូវបានពិចារណាឡើយ។
