ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន និងសាលាវេស្ទើនអន្តរជាតិ បាន

នាំយកថវិកានៃមូលនិធិសប្បុរសធម៌ ដែលទទួលបានពីសប្បុរសជននានា ដើម្បីគាំទ្រដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ពីការឈ្លានពានតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រគល់ជូនតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ថវិកាសរុបចំនួន ៤០.០០០.០០០ រៀល (សែសិបលានរៀល)។ កិច្ចខិតខំប្រឹងប្រែងមួយនេះ ឆ្លុះបញ្ចាំងពីស្មារតីយូរអង្វែងនៃ «ជាតិយើង សំឡេងមួយ បេះដូងមួយ» ដែលជាទំនួលខុសត្រូវរួមគ្នារវាងថ្នាក់ដឹកនាំជាតិ វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងការគាំទ្រ និងសាមគ្គីគ្នា ដើម្បីឈររួមគ្នាក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ។

Lasted Update:19.12.2025

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន