ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

សាកលវិទ្យាល័យវេស្ទើន សូមអបអរចំពោះស្នាដៃប្អូនៗនិស្សិតកំពុងសិក្សាក្នុងមហាវិទ្យាល័យស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ ដែលជាប់ជ័យលាភីក្នុងការប្រកួតថ្នាក់ ចំនួន ៧រូប

សូមអបអរចំពោះស្នាដៃប្អូនៗនិស្សិតកំពុងសិក្សាក្នុងមហាវិទ្យាល័យស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ ដែលជាប់ជ័យលាភីក្នុងការប្រកួតថ្នាក់ ចំនួន ៧រូប ដែលទទួលបានជ័យលាភី និងទទួលបានពានរង្វាន់ពីការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ "កម្ពុជា មាតុភូមិខ្ញុំទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ" នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ផងដែរថា៖ និស្សិតសាកលវិទ្យាល័យវេស្ទើន បានទទួលជ័យលាភីលេខ1 ២នាក់ (កញ្ញា សយ ផារ៉ានិច្ច និងកញ្ញា សុខ ច័ន្ទសុថាវី)

ជ័យលាភីលេខ2 ៣នាក់ (លោក ស្វាយ ភក្តី កញ្ញា លី ចាន់ថា និងលោក ទុំ វណ្ណារ៉ា ជ័យលាភីលេខ11 ២នាក់ (កញ្ញា រត្យា បញ្ញាពេជ្រ និងកញ្ញា កក ណាវី)

ខេត្តកំពត | ២២ មករា ២០២៥

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន