ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានអនុញ្ញាតឲ្យប្រតិភូរបស់សាកលវិទ្យាល័យCHAITANYA UNIVERSITY

រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានអនុញ្ញាតឲ្យប្រតិភូរបស់សាកលវិទ្យាល័យCHAITANYA UNIVERSITY និងសាកលវិទ្យាល័យ CHRIST UNIVERSITY ប្រទេសឥណ្ឌា ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ CHAITANYA UNIVERSITY ជាមួយសាកលវិទ្យាល័យវេស្ទើនផងដែរ។

ក្នុងអនុស្សរណៈយោគយល់គ្នា (MOU) នេះ សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀម និងផ្ដល់កិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្លាស់ប្ដូរនិស្សិត និងកម្មវិធីដំណើរទស្សនៈកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំងពីរ ការផ្លាស់ប្ដូរសម្ភារៈសិក្សា និងព័ត៌មានផ្សេងៗទៀតអំពីការបង្រៀន និងរៀនរវាងសាកលវិទ្យាល័យទាំងពីរ លើសពីនេះសាកលវិទ្យាល័យ CHAITANYA UNIVERSITY នឹងចូលរួមក្នុងសកម្មភាពសិក្សាមានដូចជា ការផ្លាស់ប្តូរវប្បធម៌ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា វគ្គសិក្សាជំនាញខ្លីៗ សិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាល  និងសន្និសីទសម្រាប់និស្សិតរបស់សាកលវិទ្យាល័យវេស្ទើននាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថាជំនួបសំណេះសំណាលនិងការពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការនេះ ត្រូវបានទំនាក់ទំនង និងតភ្ជាប់តាមរយៈស្ថានទូតប្រទេសឥណ្ឌា។

Updated 03/Mar/2025

© រក្សាសិទ្ធិ និងគ្រប់គ្រងដោយ៖ សាកលវិទ្យាល័យវេស្ទើន